នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ បានរៀបកិច្ចប្រជុំបូកសរុបការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) (អនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមានតម្រូវឱ្យរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានរួចរាល់ និងបញ្ជូនទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យ៉ាងយូរត្រឹមដំណាច់ត្រីមាសទី១ នៃឆ្នាំបន្ទាប់) និងការពង្រឹងការប្រមូលចំណូលពីសេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពិនិត្យវឌ្ឍនភាព និងមានមូលដ្ឋានក្នុងការពិនិត្យផ្គូផ្គង និងវាយតម្ល លើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) និងដើម្បីពង្រឹងការ ប្រមូលចំណូលពីសេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ កិច្ចប្រជុំនេះដឹកនាំដោយលោក ឆាយ ឈាង សុពល អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។